CNN – រដ្ឋអាជ្ញាសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុមហាម៉ាស់ចំនួនបួននាក់ដែលត្រូវបានសង្ស័យថា បានរៀបចំ ផែនការវាយប្រហារភេរវកម្មនៅលើទឹកដីអឺរ៉ុប ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអាល្លឺម៉ង់ និងហូឡង់។
រដ្ឋអាជ្ញាបាននិយាយថា មនុស្សបីនាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអាឡឺម៉ង់ និងម្នាក់នៅហូឡង់ពីបទសង្ស័យរៀបចំផែនការវាយ ប្រហារលើស្ថាប័នជ្វីហ្វនៅអឺរ៉ុប។
ក្រុមហាម៉ាសត្រូវបានចាត់ថ្នាក់ដោយសហរដ្ឋ អាមេរិក សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតជាអង្គការភេរវករ។ ព្រះរាជអាជ្ញាបាននិយាយថា ក្នុងចំណោមបីនាក់ ដែលត្រូវបានចាប់ខ្លួននៅប្រទេសអាឡឺម៉ង់ មានពីរនាក់ជាជនជាតិលីបង់ និងម្នាក់ជាជនជាតិអេហ្ស៊ីប។ មនុស្ស ត្រូវបានចាប់ខ្លួននៅប្រទេសហូឡង់ត្រូវបានពិពណ៌នាថាជាជនជាតិហូឡង់។
ព្រះរាជអាជ្ញា បានគូសបញ្ជាក់ឈ្មោះដំបូងរបស់បុគ្គលដែលត្រូវបានចាប់ខ្លួន ប៉ុន្តែស្របតាមច្បាប់ឯកជនភាពរបស់អាល្លឺម៉ង់ មិនបង្ហាញនាមត្រកូលរបស់ជនសង្ស័យនោះទេ។
ប្រតិកម្មចំពោះព័ត៌មាននៃការចាប់ខ្លួនពាក់ព័ន្ធនឹងក្រុមហាម៉ាស់ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃអាល្លឺម៉ង់ លោកស្រី ណាន់ស៊ី ហ្វាស័រ (Nancy Faeser) បានថ្លែងអំណរគុណដល់អាជ្ញាធរប៉ូលីសអាល្លឺម៉ង់ និងហូឡង់ ដោយបញ្ជាក់ថា វាបង្ហាញថា អាជ្ញាធរសន្តិសុខរបស់យើងមានការប្រុងប្រយ័ត្នខ្លាំង និងធ្វើសកម្មភាពជាប់លាប់៕
ប្រែសម្រួលដោយ ប៊ុន សុភាព






