សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មាន ប្រសាសន៍ថា ទណ្ឌកម្មលើកម្ពុជាគ្មានប្រសិទ្ធភាពនោះទេ។
ការដាក់ទណ្ឌកម្មលើកម្ពុជា ជំនាន់ទសវត្សរ៍ទី៨០ មិនបាន ឲ្យកម្ពុជាស្លាប់ទេ តែរិតតែធ្វើឲ្យយើងមានសមត្ថភាពរឹងមាំ ក្នុងការដោះស្រាយបញ្ហា។
ការដាក់ទណ្ឌកម្មលើកម្ពុជា ជំនាន់ទសវត្សរ៍ទី៨០ មិនបាន ឲ្យកម្ពុជាស្លាប់ទេ តែរិតតែធ្វើឲ្យយើងមានសមត្ថភាពរឹងមាំ ក្នុងការដោះស្រាយបញ្ហា។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថាប្រទេស ដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ បានសាងកំហុសទី១ លើកម្ពុជាគឺការគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងកំហុសទី២ នោះគឺការគាំទ្រខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ដោយប្រទេសទាំងនោះមិនដែលបង្ហាញពាក្យ សុំទោស» ឬ សោកស្ដាយ ណាមួយចំពោះប្រជាជនកម្ពុជានោះទេ។
សម្ដេចតេជោ បានលើកឡើងថា កម្ពុជាជួបភាពអកុសលតែបង្ហាញពីសមត្ថភាពដោះស្រាយបញ្ហារបស់កម្ពុជាផងដែរ។ សម្ដេចបានផ្ដាំទៅប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យទាំងនោះកុំសាងកំហុសទី៣ ដល់កម្ពុជាឱ្យសោះ ព្រោះកម្ពុជាមិនដែលភ្លេចនោះទេ៕






