ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀម រាបនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅពាក់កណ្ដាលខែមេសាខាងមុខ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលវិញក្រោយពីរកឃើញករណីវារកករុណាទៅលើជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប។ ថ្មីៗនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញនៅឆ្នាំ 2020 នេះ ដើម្បីទាក់ទាញទេសចរទៅកាន់ខេត្តសៀមរាបឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប៉ុន្តែដោយសារវត្តមាននៃវីរុសកូរ៉ូណានៅក្នុងខេត្តសៀមរាបទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោល។ នេះជាការថ្លែងឲ្យដឹងរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី០៧ មីនានេះ៕






