សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអំពាវឱ្យពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះសុខភាពមាតា បិតា ជីដូនជីតា ដែលមានវ័យចាស់ ក្នុងពេលដែលអាកាសធាតុចាប់ផ្ដើមចុះត្រជាក់។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់ខ្លះគឺចាប់ផ្ដើមចុះត្រជាក់មកនៅត្រឹមតែ ១៧-១៨ អង្សារសេ ដូច្នេះតម្រូវឲ្យយកចិត្តទុកដាក់ចំពោះសុខភាពទាក់ទិននឹងជំងឺផ្ដាសាយ ព្រោះវាវិវត្តប្រែប្រួលជាពិសេសមនុស្សចាស់ដែលចាញ់រងារត្រូវយកចិត្តទុកដាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និង ឧតុនិយមព្យាករណ៍ថា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។
ស្ថានភាពនេះ នឹងធ្វើឲ្យអាកាសធាតុតំបន់់ទំនាប កណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានការធ្លាក់ចុះ។
នៅតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី ២-៤ វិច្ឆិកា អាកាសធាតុនឹងចុះត្រជាក់នៅពេលព្រឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមាន ជ័យ ដែលសីតុណ្ហភាពអប្បរមាមានពី ១៧-១៨ អង្សា៕






