សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរទៅកាន់មិត្តបរទេសថាតើ ជ្រើសរើសប្រទេសកម្ពុជា ឬក៏ជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តខុស។ សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនបើចង់បានមនុស្សដែលច្បាប់ដាក់ទោស ក៏ជ្រើសរើសចុះហើយអាចផ្តាច់ទូតចេញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងសូមឱ្យបរទេសជ្រើសរើស រវាងកម្ពុជា ឬបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុស ប្រសិនបើចង់បានមនុស្សដែលច្បាប់ដាក់ទោស ក៏ជ្រើសរើសចុះហើយអាចផ្តាច់ទូតចេញពីកម្ពុជា។
ប៉ុន្តែប្រហែលជាអ្នកត្រូវគិតថា នេះជាទំនាក់ទំនងរវាងប្រទេស និងប្រទេស ដែលមានទំនាក់ ទំនងគ្នាផ្លូវទូត មិនមែនយករឿងតូចមួយជ្រុងមកលុប បំបាត់ទំនាក់ទំនងទូតនៃប្រទេសមួយនោះទេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចការរបស់កម្ពុជា គឺកម្ពុជាត្រូវតែរក្សានូវជំហរឯករាជ្យរបស់ខ្លួន និងទំនាក់មទំនងដៃគូទូលំទូលាយ។
គ្រប់មុខព្រួញទាំងអស់ គឺកម្ពុជាមិនធ្វើសត្រូវជាមួយអ្នកណាទេ ក៏ប៉ុន្តែគ្រាន់ចង់ប្រាប់ទៅមិត្តបរទេសទាំងឡាយថា អ្នកជ្រើស រើសមនុស្សមួយក្រុមដែលប្រព្រឹត្តខុស ឬអ្នកជ្រើសរើសប្រទេសមួយ។
កម្ពុជាបង្កើតទំនាក់ទំនងការទូតជាមួយ គ្នា គឺដើម្បីអភិវឌ្ឍន៍ទាំងសេដ្ឋកិច្ច វប្បធម៌ សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសគឺសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនឱ្យទទួលបានផលប្រយោជ ន៍ទាំងងនេះទាំងអស់គ្នា និងរីក ចម្រើនទាំងអស់គ្នា មិនមែនដើម្បីតែមនុស្សប្រព្រឹត្តខុសមួយក្រុមតូចនោះទេ៕






