សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋ នឹងនៅតែបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជននៅឆ្នាំ២០២៣ បន្តទៀត ដើម្បីទទួលសេចក្ដីសុខ សេចក្ដីចម្រើនបន្តទៀត។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលព្រមផ្លាស់ទីលំនៅនៅតំបន់ពាក់ស្នែង ព្រឹកថ្ងៃទី២២ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្ឃឹមថា គណបក្សប្រជាជនកម្ពុជានឹងនៅតែឈ្នះឆ្នោតនៅឆ្នាំ ២០២៣ ដើម្បីដឹកនាំកម្ពុជាជាបន្តទៀត និងសង្ឃឹមថាពលរដ្ឋដែលបានផ្លាស់ទីលំនៅមកតំបន់ពាក់ស្នែងក៏នៅគាំទ្រគណបក្សប្រជាជនដូចគ្នា។
សម្ដេចតេជោថា មានគេនឹងចោទថា សម្តេចមកឃោស នាបោះឆ្នោតមុនអាណត្តិ មុនការកំណត់ ក៏ប៉ុន្ដែនេះជាសិទ្ធិនិយាយស្ដីរបស់សម្តេច ព្រោះអ្នកដទៃចេះតែទៅស្នើឱ្យគេបោះឆ្នោតឱ្យ តែខ្ញុំក៏ស្នើឱ្យប្រជាជនបោះឆ្នោតឱ្យគណបក្ស ប្រជាជនដែរ។ សូមជំរាបថា យោងតាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ជាកាល បរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕







