នៅថ្ងៃទី៩ ខែតុលា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន ៣សំខាន់ៗ។
តាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា ៖
យោងចំណារ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងរៀបចំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព . ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ ៖
១- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣។
២- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។
៣- បញ្ហាផ្សេងៗ មួយចំនួនទៀត។
អាស្រ័យហេតុនេះ សូម សម្តេច លោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ គ្រប់ក្រសួង ស្ថាប័ន ប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និង អង្គភាពសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕






