សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា “បុព្វហេតុ របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧ នេះ គឺធ្វើយ៉ាងណាឱ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានប្រសើរឡើង។
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងពិធីជួបសំណេះ សំណាលជាមួយកម្មករ និយោជិតជិត២ម៉ឺននាក់ នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ២០២៣។
សម្ដេចធិបតី បានបញ្ជាក់ថា រយៈពេលជាង២ខែមក នេះ រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញគោល នយោបាយជាច្រើន ដែលបំរើផលប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋ កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តម្រូវការរបស់ប្រជាពលរដ្ឋ មិនមែនបំពេញឲ្យគ្រប់ ត្រឹមតែមួយអាណត្តិនោះទេ ប៉ុន្តែត្រូវធ្វើការសិក្សា តាមដាន អភិវឌ្ឍន៍ទៅតាមជំហានៗ ដោយភ្ជាប់នឹង តម្រូវការរបស់ពួកគាត់៕