សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាបានចាកចេញពីប្រទេសក្រីក្រ ឬប្រទេសមានការអភិវឌ្ឍន៍តិចតួច ក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប ។ ប៉ុន្តែសម្ដេចតេជោនៅតែស្នើប្រទេសដៃគូអភិវឌ្ឍន៍រក្សាការប្រាក់សម្បទាន ឲ្យនៅដដែល ដើម្បីកម្ពុជាបន្តការអភិវឌ្ឍឲ្យបានលឿន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាកចេញពីប្រទេសក្រីក្រឬ ប្រទេសមានការអភិវឌ្ឍតិចតួច ដែលបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប គំនិតជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង។
ទោះយ៉ាងណាក្តីសម្ដេចតេជោ បានសំដែងនូវការព្រួយបារម្ភ ដែលថាការប្រាក់សម្បទាន នឹងមិនត្រូវបានផ្ដល់ជូនដល់ប្រទេសកម្ពុជាជាបន្តទៀត។
ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យដៃគូអភិវឌ្ឍន៍ បន្តរក្សាការប្រាក់សម្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដល់លទ្ធភាពដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា កុំឲ្យធ្លាក់ចូលក្នុងប្រទេសក្រីក្រជាថ្មី។
សូមជម្រាបថា កម្ពុជាអាចនឹងជៀសផុតពីប្រទេសអភិវឌ្ឍន៍តិចតូច (LDC) នៅឆ្នាំ២០២៤ខាងមុខ បើសិនជាការវាយ តម្លៃ លើកទី២ តាមរយៈការត្រួតពិនិត្យ ដោយគណៈកម្មការអង្គការសហប្រជាជាតិ។
ប៉ុន្ដែការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតូចនេះ កម្ពុជានឹងលែងទទួលបានការអនុ គ្រោះពន្ធពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិទៀតនោះឡើយ។
នាយកផ្នែកស្រាវជ្រាវ និងវិភាគនៃអង្គការ UNCTAD លោក Junior Davis បានបង្ហាញទិន្នន័យមួយចំនួនរបស់កម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់ចាកចេញពី LDC ជាលើកទី១ ក្នុងឆ្នាំ២០២១ ដែលទិន្នន័យទាំង នោះ មានដូចជា សន្ទស្សន៍ចំណូលជាតិសរុប ធនធាន មនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ។
លោកថា កម្ពុជានឹងត្រូវបានត្រួតពិនិត្យម្ដងទៀតនៅឆ្នាំ២០២៤ ដើម្បីសម្រេចថា តើកម្ពុជាអាចចាកចេញពី LDC ដោយជោគជ័យ ឬទេ៕






