សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យសមុទ្រ គឺមិនត្រឹមតែរួមចំណែ ក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវផងដែរ។
ថ្លែងក្នុងឱកាសបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើង នៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២ សម្តេចតេជោបន្តថា សក្តានុពលធនធានធម្មជាតិ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ពិតជាមានលក្ខណៈលេចធ្លោមានភាពសម្បូរបែប ដែលអំណោយ ផលដល់ការអភិវឌ្ឍទេសចរណ៍ នៅក្នុងតំបន់នេះ។
សម្តេចតេជោ ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និង វិស័យឯកជន ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ប្រកបដោយភាពជោគជ័យ និង ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡង ប្រណាំង «ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សា សោភ័ណភាព, អនាម័យ និង បរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពល រដ្ឋ នៅទូទាំងប្រទេសកម្ពុជារួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិ ភាព ដែលរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេស ណា មួយ ឬ ក្រុមណាមួយមកបំផ្លាញសន្តិភាព នៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវរក្សាសន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ ព្រោះបើគ្មានសន្តិ ភាព គ្មានការអភិវឌ្ឍ, គ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់។ សម្តេចតេជោ បានជំរុញឲ្យក្រសួង- ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ ឆ្នេរ, ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើឱ្យវិស័យទេសចរណ៍ និងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងការតភ្ជាប់តាមផ្លូវគោក និង តាមផ្លូវដែក និង តាមផ្លូវអាកាស និងជំរុញឲ្យមានការផលិតផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង»។
សូមជម្រាបថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើក ដំបូង នៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរ សាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោល បំណងផ្សព្វផ្សាយ អំពីសក្តានុពលទេស ចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុក ដាក់ កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕






