
តាមរយៈ facebook page ផ្លូវការរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី០១ ខែមិថុនាឲ្យដឹងថា សម្តេចកំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្តមួយនេះ។
សម្តេចបានសរសេរថា”ខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញ ថា ពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍ តែក៏នៅមានបងប្អូនមួយចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។
ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩ពិនិត្យឃើញថាមានពាក់តិចតួចប៉ុណ្ណោះ”៕