សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គឺកម្ពុជាគ្មានភាពចាំបាច់ទៅសុំយោបល់ពីប្រទេ សណានោះទេ មិនថា វៀតណាម ឬប្រទេសណាៗទាំងអស់។
នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ៣,០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះដែរ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ ៗថា គ្មានហេតុអ្វីដែលកម្ពុជា ត្រូវទៅសុំយោបល់ និងការគាំទ្រពីប្រទេសណា មួយដើម្បីរៀបចំបេក្ខភាពនាយករដ្ឋមន្ត្រីនៅប្រទេស កម្ពុជា។
ប្រតិតកម្មរបស់ សម្តេចតេជោ ហ៊ុន សែន គឺនៅក្រោយពីមានអ្នកវិភាគមួយចំនួនបានលើកឡើង ថា ទស្សនកិច្ចរបស់ឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម គឺជាទៅសុំយោបល់ ពីថ្នាក់ដឹកនាំវៀតណាម មុននឹងក្លាយជានាយករដ្ឋមន្ត្រី កម្ពុជា នាពេលអនាគត ។
សម្តេចតេជោ បានហៅអ្នកវិភាគនោះជាជនអគតិ ដែលមិនបានលើកយកថតភាពមកវិភាគ ដូចជាទស្សនកិច្ចរបស់ ឯ.ឧ ហ៊ុន ម៉ា ណែតទៅកាន់ប្រទេសជប៉ុន ចិន ថៃ ប្រ៊ុយណេ ទៅសឹង្ហបុរី ដែលសុទ្ធតែមានមេដឹកនាំកំពូលរបស់ ប្រទេសទាំងនោះទទួលជួបពិភាក្សាការងារ មិនមែនតែប្រ ទេសវៀតណាមមួយទេ។
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២២ សីហានេះថា បានសរសេរនៅហ្វេសប៊ុកផេកថាឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេ ដែលទទួលតែនៅមាននាយករដ្ឋមន្ត្រី សង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិ ឬឧបនាយករដ្ឋមន្ត្រីទទួល។
ក្នុងឋានះជាសមភាគីនៃមេបញ្ជាការកងទ័ពជើង គោកនៅតាមប្រទេសនានា និងក៍ជាទម្លាប់ពិធីការតែងមានពិធីត្រួតពល ទាំងយើងទៅប្រទេសគេទាំងគេមកប្រទេសយើង។
សម្តេចបានសំដែងនូវការសោកស្តាយដែលអស់លោកអ្នកវិភាគមិនបាន យកទស្សនកិច្ច ហ៊ុន ម៉ាណែត នៅជប៉ុនកាលពីដើមឆ្នាំនា ២០២២នេះ មកវិភាគព្រោះកំរិតទទួល និងជំនួបមានចំនួនច្រើនហើយកំរិតខ្ពស់ទៀតផង៕
សំ វណ្ណា






