
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្រុមហ៊ុន ប៊ូយ៉ុងដែលជាការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ បានប្រកាសផ្តល់រថយន្តក្រុងចំនួន ១.០០០គ្រឿងបន្ថែមទៀតដល់កម្ពុជា សម្រាប់រៀបចំបណ្តាញដឹកជញ្ជូននៅកម្ពុជា។
បើតាមសម្តេចតេជោ ក្រុមហ៊ុនប៊ូយ៉ុង បានសន្យាចំពោះមុខសម្តេចតេជោ នឹងមិនយកប្រាក់ចំណេញពីការរកស៊ីនៅកម្ពុជាចេញទៅក្រៅប្រទេសឡើយ។



