តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿន
មន្ត្រី ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយពិសេស ត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងាររត់មករកយើង។
សម្តេចតេជោ បានរៀបរាប់ថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិកាតាមភ្លឺស្រែជាមួយប្រជាជន។
ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការ ប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឱយវេទិកាមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពរ របស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេតែយើងបានដោះស្រាយ សាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម បានយ៉ាងច្រើនទៀត ផង។
ពីប្រទេសដែលខ្វះស្រូវប្រមាណ១លាន តោននាទសវត្សរ៍ ១៩៩០ និងដើមឆ្នាំ២០០០ពេលនេះ យើងសល់ស្រូវជាង៦លានតោន ជាមួយដំណាំកសិកម្មផ្សេងទៀតមានការរីកចម្រើនយ៉ាងខ្លាំងដែលធ្វើឱយ យើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។
វេទិកាតាមវាល ស្រែធ្វើមិនតិចជាង១០ដង នោះទេដែលមាននៅខេត្ត កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ ។
កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាម ឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបាន ប៉ុន្មានកន្លែងដែរក្នុងវេទិកាតាមភ្លឺស្រែ
នេះ។
ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោល នយោបាយបានត្រឹមត្រូវ៕




