សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ឱ្យដឹងថា ខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌ មី» ថតទើបបានប្រមាណ ៣០% ដោយបានចំណាយថវិកាអស់ ២.៥លានដុល្លាររួចមកហើយ។ សម្តេចតេជោ បញ្ជាក់ថា សម្តេចបានត្រៀមប្រើប្រាស់ថវិកា ៦លានដុល្លារដើម្បីថតរឿងនេះ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ មាន ប្រសាសន៍ថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៌មី» នេះកំពុងតែដំណើរការថត និងត្រៀមថវិកាចំនួន ៦លានដុល្លាអាមេរិក សម្រាប់បញ្ចប់មួយរឿងនេះ ។
បើមិនគ្រាន់នោះទេ ក៏មានកូនរបស់សម្តេច ឫអ្នកដ៏ទៃក៏អាចចូលរួមបានផងដែរ ដោយមិនមានចាយលុយរដ្ឋនោះទេ ទោះបីក្នុងរឿងនេះបានប្រើកងទ័ពចន្លោះពី ១៥០០ ទៅ ២០០០នាក់ ដែលត្រូវថតក្នុងរឿងនេះក៏សម្តេចត្រូវចេញថវិកាសម្រាប់ឱ្យកងទ័ពដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រ និងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្តេច ក្នុងកំឡុងពេលចូលព្រៃ ដែលចូលតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ហើយការតស៊ូរបស់សម្តេច គឺចាប់ផ្តើមពីការទាមទារឱ្យព្រះកូណាបិតា យាងត្រឡប់មកមាតុប្រទេសវិញ៕






