តាមរយៈហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃនេះ សម្តេចតេជោ បានបង្ហោះរូបភាពក្រុមគ្រួសារ៣ជំនាន់ ដែលមានមនុស្សជាង៣០នាក់។
នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះដោយមិនទាន់គិត បងប្អូនប្រុសស្រីខ្ញុំ៥នាក់ និងបងប្អូន ប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។
បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅ និងចៅទួតរហូតជាង១០០នាក់ឯណោះ។

សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។
ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥ សីហាកន្លងមកបានចៅថតជាមួយចៅ១៩ នាក់អវត្តមាន២នាក់គឺចៅទី១និងចៅទី១៩។

ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។
ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កំពស់ជាមួយជីតាហើយមើលទៅ៕






