ថ្លែងនៅក្នុងពិធីដែលសម្តេចទទួលសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថា កត្តាសន្តិភាពនេះហើយ ដែលបានធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមហាអំណាច មាន ទំនុកចិត្តដោយសម្រេចមកប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២នេះតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្តិភាពពិតជាមានការចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេស និងការពារជីវិតរបស់ប្រជាពលរដ្ឋ។
ប្រសិនបើកម្ពុជាពុំមានសុខសន្តិភាពនេះកម្ពុជា ក៏មិនអាចរៀបចំកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកជាមួយប្រទេសមហាអំណាច និងប្រទេសអ្នកមាននៅលើពិភពលោកនេះបានដែរ៕






