សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រុមមេធាវីរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកមេធាវី គី តិច ធ្វើការពិនិត្យ និងសិក្សាផ្លូវច្បាប់ទៅលើសេចក្តីសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីថ្ងៃពុធម្សិលមិញដែលចោទថា គណបក្សប្រជាជនកម្ពុជា បានគំរាមកំហែង គៀបសង្កត់លើពួកគេជាដើម។
សម្តេចតេជោ បានចោទសួរចំៗថា តើគណបក្សប្រជាជនកម្ពុជា បានគំរាមកំហែង និងគៀបសង្កត់ពួកគេនៅត្រង់កន្លែងណា និងនៅពេលណា។
សម្តេច ហ៊ុន សែន បានបញ្ជាឲ្យលោកមេធាវី គី តិច សិក្សាឲ្យបានច្បាស់ ហើយរៀបចំប្តឹងផ្តល់ទៅតុលាការតែម្តង។
គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ជុំវិញការចាប់ខ្លួនលោក ថាច់ សេដ្ឋា ថាជាការគំរាមកំហែងផ្នែកនយោបាយមកលើគណបក្សភ្លើងទៀន។
តែយ៉ាងណាការចាប់ខ្លួន លោកថាច់ សេដ្ឋា គឺពាក់ព័ន្ធទៅនឹងការចេញសាយស្អុយជុំវិញការរកស៊ី លើជំនួញនោះទៅវិញទេ បណ្ដោយមិនជាប់ពាក់ព័ន្ធទៅនឹងរឿងនយោបាយអ្វីទាល់តែសោះ៕






