
នៅចំពោះមុខ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ក្នុងពិធីប្រគលទទួលពហុកីឡាដ្ឋានជាតិ មរតកតេជោ និងពិធីចុះហត្តលេខាលើឯកសារ សំខាន់សំខាន់ចំនួន៦ រវាងរដ្ឋាភិបាលកម្ពុជា និងចិន នៅវិមានសន្តិភាព នារសៀល និងល្ងាចថ្ងៃទី១២ កញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ម្តងហើយ ម្តងទៀតថា (បើសម្តេច មិនពីងចិន តើសម្តេចទៅពីងអ្នកណា?)
ប្រសាសន៍ សម្តេចខាងលើនេះ បានធ្វើអោយមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសារព័ត៌មានធំៗរបស់រដ្ឋចិន ដោយ សារព័ត៌មានទាំងនោះ បានធ្វើការសម្រង់ដោយដកស្រង់សំដីនេះ មកចុះផ្សាយលើទូរទស្សន៍ និងអនឡាញ ព្រោង ព្រាត ដោយមានការបកប្រែ បញ្ជូលសំលេង ជាភាសារចិន និងភាសាខ្មែរ ទៀតផង ធ្វើអោយ មានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គម។
សូមទស្សនា វីដេអូ នៃសម្រង ប្រសសាសន៍សម្តេចតេជោ នៅក្នុងរឿងនេះ ដូចតទៅ៖
https://bit.ly/3EfimFw