សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងជំនាញស្រាវជ្រាវរកអ្នកក្លែងហ្វេសប៊ុករបស់សម្តេច និងបិទ Profile/Page ក្លែងក្លាយទាំងនោះ ជាបន្ទាន់ ដើម្បីកុំអោយបន្តផ្សព្វផ្សាយព័ត៍មានបោកបញ្ឆោតនាំឲ្យសាធារណជនមានការភ័នច្រឡំ។
សម្តេចតេជោ បានសរសេនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចដោយបញ្ជាក់ថា ពេលនេះ សម្តេចមាន Profile និង Page ផ្លូវការតែមួយគត់ ក្នុង Facebook ដែលមានសញ្ញា គូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថា ពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។
ក្រៅពីនោះ គឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំងអស់៕






