សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះឡើយ គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីបន្តវេនអាណត្តិទី៧នេះ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៏ជាតិកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកក្កដា ២០២៣។
សម្តេចតេជោ បានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ ពោលគឺទី១៖ បណ្ឌិតហ៊ុន ម៉ាណែត បានទទួល ការគាំទ្រ ពីគណបក្សប្រជាជន ជាបេក្ខជននាយករដ្ឋមន្ត្រី។ ទី២៖ បណ្ឌិតហ៊ុន ម៉ាណែត បានក្លាយជាអ្នកតំ ណាងរាស្ត្ររួចស្រេចទៅហើយ ទី៣៖ ព្រះមហាក្សត្រ យល់ព្រម និងឯកភាពចំពោះបេក្ខភាពនាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហា ក្សត្រ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជ្រៀតជ្រែកការងាររបស់លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ៕






