សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កូវីដ ១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយ វាកាចសាហាវជាងជំងឺនេះទៅទៀត ដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏គ្រោះថ្នាក់នេះ»។
សម្តេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដោយបានចាត់ទុកការផ្សាយរបស់ទូរទស្សន៍បរទេសមួយស្តីពីសុខភាពរបស់សម្តេច ថា ជាការផ្សាយព័ត៌មានក្លែងក្លាយ។
សម្តេចតេជោ បញ្ជាក់ថា សុខភាពរបស់សម្តេចនៅល្អមាំមួន និងមិនមានការឆ្លងជំងឺ Covid-19 ដូចការចុះផ្សាយបំភ្លៃនោះទេ ហើយថ្ងៃស្អែកសម្តេច នឹងអញ្ជើញទៅចូលរួមបុណ្យទន្លេ នាខេត្តបាត់ដំបង ផងដែរ៕





