ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃនេះថាៈ
«ដូចបងប្អូនជនរួមជាតិ បានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះ គឺចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង។
ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាល នឹងជម្រាបជូនព័ត៌មាន ជាសាធារណៈដល់បងប្អូនមិនខាន។
អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដោយជនខិលខូចមួយចំនួន ក្នុងបណ្តាញសង្គមដែលមានចេតនាអាក្រក់បង្ខូច បំពុលសង្គមជាតិយើង។
សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍»៕






