សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការគាំទ្រកូន ប្រុសច្បង ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយឆ្លងកាត់ការបោះឆ្នោត។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការហេដ្ឋា រចនា សម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានថ្លែងថា អនាគតនៅពេលក្រោយ គឺ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងចំ ណោមបេក្ខភាពដទៃទៀត ដោយឆ្លងកាត់ការបោះឆ្នោត។ សម្តេចតេជោ ថ្លែងណែនាំឲ្យឯ.ឧ ហ៊ុន ម៉ាណែត ត្រូវពង្រឹងសមត្ថភាព ខិតខំបន្តកសាងតែអំពើល្អ ជៀងវាងកុំឱ្យគេប្រមាថមើលងាយ ត្រូវធ្វើពង្រឹងខ្លួន ឱ្យសក្ត័សម ជាថ្នាក់ដឹកនាំដ៏ល្អ របស់ប្រជាជន ។
ការប្រកាសពីបេក្ខ ភាពរបស់ឯ.ឧ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅ ពេលនេះ ជាប្រតិកម្មចំពោះក្រុមប្រឆាំងដែលវាយ ប្រហារទៅលើសម្តេចថា ពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថា ជាកូនមេដឹកនាំវៀតណាម។ សម្តេចតេជោ បានប្រកាសជាចំហរថា សម្តេចគាំទ្រកូនឱ្យ ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ គឺត្រូវឆ្លងកាត់ការបោះ ឆ្នោត។
សូមជំរាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបច្ចុប្បន្នមាននាទីជាអគ្គមេបញ្ជាការរង កង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាលាយោធាល្បីល្បាញបំផុតនៅសហរដ្ឋអាមេរិក និងជាឥស្សរជនវ័យ ក្មេង ពោពេញទៅដោយសមត្ថភាព ក្នុងការដឹកនាំ។ នៅក្នុងជួរបក្ស ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលលោកតែងចុះពង្រឹងសកម្មជនគណបក្សនៅក្រៅប្រទេសផងដែរ៕






