ក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងជាជំនួយរបស់ចិន ចំនួន២ លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅសាធារណៈប្រជាមានិត្យចិន តាមរយៈឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឲ្យភាគីចិន បើករោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ-១៩នៅកម្ពុជា។
សម្តេចតេជោ បញ្ជាក់ថា ការបើកការផលិត នេះ គឺនឹងធ្វើឡើងតាមរូបភាពនៃការយកវត្ថុធាតុដើមពីចិន និងយកមករៀបចំនៅកម្ពុជាផ្ទាល់តែម្តង ដើម្បីឲ្យកម្ពុជា មានលទ្ធភាពកាន់តែធំ ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា។
កូវីដ-១៩ មិនដឹងបញ្ចប់នៅពេលណានោះទេ តែបើកម្ពុជា មានកន្លែងផលិតវ៉ាក់សាំងនៅកម្ពុជាផ្ទាល់ នឹងផ្តល់ការធានាផ្តល់ វ៉ាក់សាំង និងចែកចាយទៅកាន់ប្រទេសដទៃទៀត។






