សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២,៣០០នាក់ ដែលក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្ត។
ជំនួបសំណេះសំណាលថ្ងៃនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខមន្រ្តីរាជការ និងដើម្បីជំរុញប្រសិទ្ឋភាពការងាររបស់មន្រ្តីរាជការទូទាំងខេត្តអោយកាន់តែមានប្រសិទ្ឋភាពការងារខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕









