សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិនពីថ្ងៃទី (១៦-១៩ ខែតុលា ២០២៣) ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៣នៅរដ្ឋធានីប៉េកាំង។
មូលបទនៃកិច្ចប្រជុំនេះគឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកប ដោយគុណភាពខ្ពស់៖រួមគ្នាដើម្បី ការអភិវឌ្ឍ និងវិបុលភាពរួម»។
អញ្ជើញអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្តីការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិមន្ត្រីជាន់ខ្ពស់មួយចំនួន ព្រមទាំងថ្នាក់ដឹកនាំវិស័យឯក ជន។
នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាគន្លឹះស្ដីពី “សេដ្ឋកិច្ចឌីជីថលជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះសម្តេចធិប តី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនបរទេសដទៃទៀតផងដែរ។
ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវដែលគូស បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិនដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការខ្សែក្រវាត់និងផ្លូវប្រកប ដោយគុណភាពខ្ពស់សម្រាប់កំណើនរួមសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព ក្នុងតំបន់និងអន្តរជាតិ ។
គួរកត់សម្គាល់ថា ដំណើរទៅប្រទេសចិនជាថ្មីនេះគឺជាដំណើរលើកទី២របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជិត២ខែមកនេះ។
កាលពីថ្ងៃទី១៤ខែកញ្ញាកន្លងទៅនេះសម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនដោយជួបលោក ស៊ី ជីនពីង និងបានជជែកលើប្រធានបទមួយចំនួនរួម មានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មីការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំង កិច្ចការតំបន់ និងអន្តរជាតិដែលផ្តល់ប្រយោជន៍រួម៕






