ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសាររំលឹកពលរដ្ឋជាថ្មីម្តងទៀត ចំពោះករណីជំងឺរាតត្បាតវីរុសកូវីដ១៩ ដែលងាយឆ្លងសាហាវខ្លាំងណាស់ ដូច្នេះត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។
នេះបើតាមការផ្សាយព័ត៌មានរបស់ ផេកហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០នេះ។ សម្តេចតេជោ លើកឡើងថា ប្រទេសជាច្រើន កំពុងបិទប្រទេសដាក់បម្រាមហាមឃាត់ មិនឲ្យពលរដ្ឋធ្វើដំណើរ។
សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹក អាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។
ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ”។
តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦.២៨៧.៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩.៩៤១។
មកទល់ពេលនេះ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ចំពោះប្រទេសកម្ពុជាយើងវិញ ទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែស មើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ៕





