
សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ស្នើដល់ប្រទេសអូស្រា្តលីជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន បង្ហាញក្តីសសង្ឃឹមថា ក្នុងអាណត្តិបេសកម្មការទូតនៅកម្ពុជា ឯកឧត្ដម ឯកអគ្គរាជទូត នឹងបន្ដជំរុញកិច្ចសហប្រតិបត្ដិការសភានៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើងបន្ថែមទៀត ព្រោះថាក្នុងបរិបទនៃការវិវឌ្ឍស្ថាន ការណ៍តំបន់និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគ ស្មាញ និងគ្រោះថ្នាក់ឡើងៗ ដោយសារតែការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្ដនយោបាយ រួមជាមួយនឹងការធ្លាក់ចុះនៃអភិបាលកិច្ចសកល និងប្រព័ន្ធពហុភាគីនិយម ការទូតសភាដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួមរកដំណោះ ស្រាយបញ្ហាសកលនេះ។
សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសអូស្រា្តលីជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដោយកម្ពុជាត្រូវការការគាំទ្រដោយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយពង្រឹងសមត្ថភាពបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនាវានុវត្តន៍។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចរដ្ឋសភាធិបតី បានលើកជាសំណូមពរឱ្យមានបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគបន្ថែមទៀតក្នុងការផ្លាស់ប្តូរ និងវិនិយោគលើផ្នែកអប់រំ រួមមានការផ្ដល់អាហារូប ករណ៍បន្ថែមដល់និស្សិតខ្មែរ និងមន្ត្រីសាធារណៈ។ លើសពីនេះ សម្តេចប្រធានរដ្ឋសភា បានលើក ទឹកចិត្តដល់ឯកឧត្តមជួយជំរុញសាកលវិទ្យាល័យអូស្ត្រាលីបង្កើតសាខានៅប្រទេសកម្ពុជា ដោយសារសិស្សានុ សិស្ស និងនិស្សិត និងមាតាបិតានៅកម្ពុជាមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំលើប្រព័ន្ធអប់រំប្រកប ដោយគុណភាពរបស់អូស្ត្រាលី។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានឯកភាពនូវការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានសន្យាថា អូស្រ្តាលីនឹងខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធរបស់កម្ពុជាទាំងស្ថាប័ននីតិប្បញ្ញតិ្ត និងស្ថាប័ននីតិប្រតិបត្តិ សំដៅធ្វើយ៉ាងណាឆ្លើយតប និងបំពេញបន្ថែមនូវតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា៕
