ពោធិសាត់៖ ផ្លូវជាតិលេខ៥៥ ប្រវែងជាង១៨០គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅច្រកព្រំដែនថ្មដា ឆ្លងកាត់ក្រុងពោធិ៍ សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ បានចាប់ដំណើរការបើកការដ្ឋានសាងសង់ កាលពីខែឧសភា ឆ្នាំ២០១៥ ចំណាយថវិកាជាង ១០០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន។
ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់នេះ នឹងជួយជំរុញការដោះ ដូរពាណិជ្ជកម្ម កសិផល និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ជាពិសេសផ្តល់ឱកាសឲ្យវិនិយោគិនថៃ មកវិនិយោគនៅក្នុងខេត្តពោធិ៍សាត់៕






