នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើសេចក្តីណែនាំស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេសដោយមានភាពរាតត្បាតនៃវីរុស កូវីដ១៩( Covid-19 )។
ឆ្លើយតបទៅនឹងស្ថានភាពនេះ ជាដំណោះស្រាយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជាបានសហការជាមួយ E-School Cambodia តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញមានឯកឧត្តម សាយ សំអាល់ ជាប្រធាន ក្នុងការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធសិក្សាតាមOnline ដោយឥតគិតថ្លៃចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
ក្នុងយុគសម័យឧស្សាហកម្ម៤.០ ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យភាពទំនើបទាន់សម័យរបស់សង្គមដើរទាន់ប្រទេសនានា អរគុណសន្តិភាព។
ជាក់ស្តែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងកាលៈទេសៈនេះសាលារៀនត្រូវផ្អាកក៏ដោយ ក៏សិស្សានុសិស្សអាចសិក្សាតាមរយៈ App ទៅលើមុខវិជ្ជាសំខាន់ៗជាមួយសាស្រ្តាចារ្យល្បី ថែមទាំងអាចសាកសួរសំណួរបានទៀតផង។
សូមបញ្ជាក់ថាមុខវិជ្ជាដែលមាននៅក្នុង App E-School Cambodia
• ថ្នាក់ទី១ ដល់ទី៦ : គណិតវិទ្យា ភាសាខ្មែរ និងអង់គ្លេស
• ថ្នាក់ទី៧ ដល់ទី៩ : គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរ និងអង់គ្លេសអនុវិទ្យាល័យ
• ថ្នាក់ទី១០ ដល់ទី១១ : គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្រ្តខ្មែរ អង់គ្លេសអនុវិទ្យាល័យ និងថ្នាក់សិស្សពូកែ
• ថ្នាក់ទី១២ : គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរ ជីវវិទ្យា អក្សរសាស្រ្តខ្មែរ អង់គ្លេសវិទ្យាល័យ ថ្នាក់សិស្សពូកែ និងថ្នាក់វិញ្ញសាត្រៀមប្រឡងបាក់ឌុប





