សហភាពអឺរ៉ុប (EU) បានត្រៀមថវិកាដល់ទៅ ១.២លានអឺរ៉ូ ជាជំនួយមនុស្សធម៌ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង Yagi នៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋ The Global New Light of Myanmar កាលពីថ្ងៃពុធនេះ។
សហភាពអឺរ៉ុបបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២.២ លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់នៅទូទាំងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។
ក្នុងចំណោមប្រាក់សរុប រហូតដល់ទៅ ១.២ លានអឺរ៉ូ សម្រាប់ការឆ្លើយតបមនុស្សធម៌របស់មីយ៉ាន់ម៉ា ៦៥០,០០០ អឺរ៉ូសម្រាប់វៀតណាម២០០,០០០ អឺរ៉ូសម្រាប់ហ្វីលីពីន និង ១៥០,០០០ អឺរ៉ូសម្រាប់ប្រទេសឡាវ។
ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សចំនួន ៤១៩ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់គិតត្រឹមព្រឹកថ្ងៃអង្គារទី២៤ ខែកញ្ញាឆ្នាំ២០២៤៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






