ខេត្តឧត្តរមានជ័យ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ទៅកាប់អុសប្រទះឃើញ កាលវេលាម៉ោង៣ និង១៥នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ដែលមានចំងាយ ១៥០០ម៉ែត្រ ស្ថិតនៅខាងកើតភូមិរំចេកលិច ឃុំអន្លង់បវែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមអោយដឹងពីប្រជាពលរដ្ឋ ឈ្មោះ ជំុ វណ្ណះ ភេទ ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិរំចេកខាងលិច ឃុំស្រុក អន្លង់វែង ដែលបានដើរទៅរកកាប់អុសនៅខាងកើតភូមិរំចេកខាងលិចចំងាយ ១៥០០ម៉ែត្រ បានប្រទះឃើញសាកសពជនរងគ្រោះ ដែលជាអ្នកភូមិស្គាល់គ្នាមានឈ្មោះ បូ ជាតិ ភេទប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិឃំុខាងលើ។
តាមការបំភឺ្លរបស់ឈ្មោះ រ៉េន ហឿន អាយុ៣៥ឆ្នាំ ដែលត្រូវជាប្រពន្ឋបានប្រាប់អោយដឹងថា ជនរងគ្រោះត្រូវជាប្តីបានផឹកស្រាស្រវឹង ហើយបានដើរបាត់ពីផ្ទះកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ចំណែកប្រពន្ធ និងក្រុមគ្រួសារសាច់ញាតិ ខំស្វែងរកដែរ តែរកមិនឃើញ ដោយទើបនៅតាមរកដែលតែរកមិនឃើញ រហូតដល់រសៀលថ្ងៃទី៧ ខែឆ្នាំដដែល អ្នកភូមិបានទៅប្រាប់ថា ឃើញប្តីរបស់គាត់ដេកស្លាប់នៅក្នុងព្រៃ។
តាមការធ្វើកោសលវិច្ឆ័យរបស់គ្រូពេទ្យ និងការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយខ្សល់គ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ទៅអោយក្រុមគ្រួរសារធ្វើបុណ្យតាមប្រពៃណី៕






