ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ អង្គជំនុំ ជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកំណត់កាលបរិច្ឆេទប្រកាសសាល ដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០ នាទីព្រឹក នៅក្នុងបន្ទប់សវនាការធំនៃ អ.វ.ត.ក ។






