
(ខេត្តពោធិ៍សាត់,ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១)៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឯកឧត្តម ម៉ៅ ធនិន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពី សា លាដំបូងខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភ គ្រឿងសម្ភារៈបរិក្ខារ រួមមាន៖ អាល់កុល ម៉ាស់ មីជាតិ ទឹកបរិសុទ្ធ និងដបបាញ់អាល់កុល សម្រាប់ប្រើ ប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត។
ក្នុងពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយ បញ្ហាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សា ខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោក នាយករដ្ឋបាលសាលា ខេត្ត, ឯកឧត្តម ប្រធានសាលាដំបូងខេត្ត, ឯកឧត្តម ព្រះរាជអាជ្ញា អមសា លាដំបូងខេត្ត និងលោកប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្ត ព្រម ទាំងមន្ត្រីនៃសាលាដំបូងផ្សេងទៀត។
សម្ភារៈបរិក្ខា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍ សាត់ រួមមាន៖ អាល់កុល១០កាន, ម៉ាស់៥កេសធំ, មីជាតិ១៣០កេសតូច, ទឹកបរិសុទ្ធ១០០កេស, និងដបបាញ់អាល់កុល មានអាល់កុលស្រាប់ ១៩០ ដប។
ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩,ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ជូនដល់ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រមទាំងសហការី ដែល បាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើ ប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត នាពេលនេះ។
ឯកឧត្តម ម៉ៅ ធនិន បានចាត់ទុកថា កាយវិការមនុស្សធម៌ របស់ឯកឧត្តម ប្រធានសាលាដំបូង ព្រមទាំងសហការី គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អ ប្រពៃ និងជាវប្បធម៌ នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខ លំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលសកម្មភាព នេះ ជាការចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជ រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ក៏ដូចជាបណ្តាខេត្ត/ក្រុងដទៃផ្សេងទៀតដែរ កំពុងមានករណីផ្ទុះឡើងជំងឺកូវីដ-១៩ដូចៗគ្នា។ ក្រោមការដឹកនាំរបស់អភិ បាលខេត្តពោធិ៍សាត់ ឯកឧត្តមបានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយ សរុប ធ្វើយ៉ាងណា ដើម្បីកាត់ផ្តាច់ការចម្លងនេះឱ្យបានឆាប់រហ័ស។
ជាមួយគ្នានោះ ឯកឧត្តមតែងតែអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋ ទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាច សាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិ បាលកម្ពុជា ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)




