ខេត្តព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុ សម្រេចចេញដីកាឆែកឆេរ ទីតាំងខារ៉ាអូខេ ដែលមានយីហោ មិនហាវ ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ។ បន្ទាប់ពី បានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ ស្រី៥នាក់ រួមមាន៖
១- ឈ្មោះ shi xue cheng ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការ KTV ។
២- ឈ្មោះ Ruan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមេការបន្ទប់ខារ៉ាអូខេ។
៣- ឈ្មោះ Wu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
៤- ឈ្មោះ Pan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។
៥- ឈ្មោះ Luo Zhi yong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
៦- ឈ្មោះ Lin Ling ភេទស្រី អាយុ២២ឆ្នាំ មុខរបរទេសចរណ៌។
៧- ឈ្មោះ Xiang Mei Li ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៌។
៨- ឈ្មោះ Liao yun ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
៩- ឈ្មោះ Chen xiao ni ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
១០- ឈ្មោះ Li xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
១១- ឈ្មោះ chen xiao tian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
១២- ឈ្មោះ Ben Bai yu ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
១៣- ឈ្មោះ Chen Xiao ni ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
ខណៈដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន៣កញ្ចប់ធំ ស្មើនឹងទម្ងន់ ២៨៨៤,៦៦ ក្រាម (ទម្ងន់សុទ្ធ) ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។
របាយការណ៍ដដែលបានឲ្យថា ក្រោយពីកម្លាំងជំនាញបានសាកសួរជនសង្ស័យរួច គឺបានបែងចែកជនសង្សយ័ជា ២ប្រភេទ រួមមាន៖ អ្នកពាក់ពន្ធ័បទល្មើសផ្ទាល់ មានចំនួន៤នាក់ (ប្រុសទាំង៤) ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។ ចំណែកជនសង្ស័យចំនួន៩នាក់ទៀត ក្នុងនោះមានស្រី៥នាក់ សមត្ថកិច្ចបានធ្វើការអប់រំ ឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ។
គួរបញ្ចាក់ថា ទីតាំងខារ៉ាអូខេខាងលើនេះ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សង្ស័យថាកំពុងរក្សាទុកនូវសារធាតុញៀន ហើយត្រូវបាន កម្លាំងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដឹកនាំដោយលោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត ចុះឆែកឆេរ និងបិទទីតាំង ផ្អាកជាបណ្តុះអាសន្ដ រងចាំធ្វើត្រួតពិនិត្យ និងឆែកឆេរបន្ត។
លុះដល់រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមកាងារកម្លាំងកងរាជអាវុធ នៃការិយាល័យប្រឆាំង បទល្មេីសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថព្រះសីហនុ ដឹកនាំដោយលោក គួន ចន្ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បានបន្តការឆែឆេរ រកគ្រឿងញៀន នៅក្នុងទីតាំងខារ៉ាអូខេ មានយីហោ មិនហាវ តាមដីកាសម្រេចឆែកឆេរ របស់សាលាដំបូងខេត្តព្រះសីហនុ បន្ទប់ស៊ើបសួរលេខ ២១១១ តព/១៨ (តាម មាត្រ១៥៩ និងមាត្រាបន្តបន្ទាប់) ក្រមនីតិវិធីព្រហ្មទណ្ឌ ដោយលោក គួន ចន្ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដព្រះសីហនុ ដោយមានលោកស្រី ភោគ ស៊ីម៉ារីយា ជាក្រឡាបញ្ជី ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងយុទ្ធនាការឆែកឆេរ ស្រាវជា្រវរកគ្រឿងញៀននេះ សមត្ថកិច្ចដកហូតបានវត្ថុតាងបន្ថែមទៀតដូចជា៖ ថ្នាំប្រភេទម្ស៉ៅស កញ្ចប់ធំ និងកញ្ចប់តូច ដាក់លាយជាមួយស្រា និងទឹក សម្រាប់ធ្វើអោយសប្បាយ, កញ្ចប់ម្ស៉ៅស រូបទំពាំងបាយជូ, ស្រាហិននីស៊ី ប្រភេទ XO ដបសំប៉ែត ដែលបានប្រើហើយចំនួន២ដប។
វត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញ យកមកធ្វើការពិសោធន៍ដើម្បីរកសារធាតុញៀន ភ្លាមៗឃើញថាពិតជាមានសារធាតុញៀនពិត
ពិតប្រាកដមែន។ ហើយវត្ថុតាំងទាំងអស់ ត្រូវបានសមត្ថកិច្ចមន្ត្រីជំនាញ ធ្វើការវិចខ្ចប់ បញ្ជូនយកទៅរក្សាទុកនៅសាលាដំបូងខេត្តព្រះសីហនុ ទុកជាវត្ថុតាងដើម្បីចាត់ការ លើក្រុមជនសង្ស័យជនជាតិចិនខាងលើ ទៅតាមនីតិវិធី៕












