រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ បានចេញលិខិតជូនដំណឹង និងអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពិសេសអ្នកដែលរស់នៅក្នុងស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅខណៈដែលខេត្តកណ្ដាល បានទទួលឥទ្ធិពលជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត ដែលធ្លាក់មកលើសំណង់ទំនប់ ៧ មករា (កំពង់ទួល) ដែលមកទល់ពេលនេះ ទឹកមានកម្រិតកម្ពស់ ៩,២០ ម៉ែត្រ លើសពីកម្រិតដែលត្រូវប្រុងប្រយ័ត្នទៅទៀត។
សូមអានបន្ថែមនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖






