
សេវាសង្គ្រោះបន្ទាន់របស់អាហ្វ្រិកខាងត្បូ ងបានពិនិត្យឡើងវិញនូវចំនួនអ្នកស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការលេចធ្លាយឧស្ម័ននៅឯតំបន់អនាធិប តេយ្យក្បែរទីក្រុងចូហានណេសបឺក (Johannesburg) ដោយបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ ១៦ នាក់។
អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់លោក William Ntladi (វាលៀម អ៊ែនថ្លាឌី) បានប្រាប់ AFP ពីកន្លែងកើតហេតុថា “មនុស្សចំនួន១៦ នាក់នៅកន្លែងកើតហេតុ ដែលត្រូវបានបញ្ជាក់ថាបានស្លាប់។
ការអន្តរាគមន៍របស់គ្រូពេទ្យបានធ្វើការគ្រប់គ្រង ដើម្បីសង្គ្រោះអ្នកផ្សេងទៀត ហើយពួកគេត្រូវក៏បានបញ្ជូនទៅមន្ទីរពេទ្យ “៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច

