ហ្វេសប៊ុក ៖ នៅថ្ងៃទី២៥ ខែតុលានេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានចាប់អារម្មណ៍យ៉ាងខ្លាំងរហូតដល់មានមនុស្សរាប់ម៉ឺននាក់ ស៊ែរចែករំលែកនូវរូបថតប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពនារីស្រស់ស្អាតវ័យក្មេងម្នាក់ ទៅបីនាក់ ស្រាតខោអាវអស់រលីងពីខ្លួន ហើយរត់លេងលើឆ្នេរសមុទ្រយ៉ាងសប្បាយ ដែលសកម្មភាពនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកខ្លះសន្មត់ថា ជាសកម្មភាពរបស់នារីជនជាតិចិន នៅលើទឹកដីខេត្តកំពង់សោម។
សូមជំរាបផងដែរថារូបថតបង្ហាញពីសកម្មភាពឥតកេរ្តិ៍ខ្មាសរបស់នារីខាងលើនេះ មិនមែននៅកំពង់សោមឡើយ ហើយក៏មិនមែនជានារីជនជាតិចិនដែរ ពោលគឺកើតឡើងនៅក្នុងប្រទេសវៀតណាមឯនោះ។
យោងតាមប្រភពព័ត៌មាន phunuvagiadinh របស់វៀតណាមបានឱ្យដឹងថា នារីស្រស់ស្អាតជនជាតិវៀតណាមខាងលើនេះ បានស្រាតសម្លៀកបំពាក់អស់ពីខ្លួន ហើយរត់លេងទឹកសមុទ្រយ៉ាងសប្បាយរីករាយ ពុំខ្វល់ពីភ្នែកមហាជនប្រុសស្រី ចាស់ក្មេង រាប់រយនាក់សំឡឹងមករកនាងឡើយ ដែលទង្វើនេះបានកើតឡើងនៅឆ្នេសមុទ្រ Cổ Thạch ខេត្ត Bình Thuận ប្រទេសវៀតណាម។
ក្រោយពីរូបថតទាំងនេះបានចរាចរណ៍ពេញបណ្ដាញសង្គម ក្នុងប្រទេសវៀតណាមហើយនោះ មានប្រជាពលរដ្ឋវៀតណាមយ៉ាងច្រើន បានខឹងសម្បាយ៉ាងខ្លាំង ថាជាទង្វើខ្វះសីលធម៌មួយ ព្រោះនៅឆ្នេរ Cổ Thạch មិនមែនមានតែនាងម្នាក់ទេ គឺមានទាំងមនុស្សចាស់ និងកូនក្មេងផងដែរដែលទៅកម្សាន្ត ដូចនេះគួរតែចេញមុខសូមទោសដល់ពួកគាត់ផង។
នាថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះដែរ លោកអភិបាលក្រុងព្រះសីហនុ អ៊ី សុខឡេង បានធ្វើការបកស្រាយ និងបដិសេធតាមរយៈកាសែតក្នុងស្រុកថា រូបស្ត្រីបរទេសដែលងូតទឹកស្រាត រត់លេងនៅទឹកសមុទ្រ គឺមិនមែននៅសមុទ្រខេត្ត ព្រះសីហនុនោះទេ។ ការបដិសេធនេះបានធ្វើឡើង បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពស្ត្រីបរទេសស្រាតងូតទឹក រត់លេងនៅក្នុងសមុទ្រ ដោយមានមនុស្សជាច្រើននាំ សម្លឹងមើលដោយមិនព្រិចភ្នែក ។
រូបស្ត្រីងូតទឹកស្រាតនៅក្នុងសមុទ្រ ត្រូវបានអ្នកលេងហ្វេសប៊ុកបង្ហោះចែកចាយ ពីមួយទៅមួយ ដោយបានរិះគន់អំពីវត្តមានជនជាតិចិន នៅខេត្តព្រះសីហនុ។ ប៉ុន្តែការពិតរូបនេះ គឺមិនមែននៅក្នុងសមុទ្រ នៃខេត្តព្រះសីហនុនោះទេ។
ជាមួយគ្នានេះ លោកអភិបាលក្រុងព្រះសីហនុ បានសំណូមពរទៅដល់ប្រជាពលរដ្ឋខ្មែរ សូមផ្សព្វផ្សាយអ្វីដែលជាការពិត បង្ហោះអ្វីកុំបំប៉ោងព័ត៌មាន ដែលមិនមែនជាការពិត វាខូចកិត្តិយសរបស់ប្រទេសកម្ពុជា ហើយការផ្សព្វផ្សាយព័ត៍មានមិនពិត វាធ្វើឲ្យមហាជនមានការយល់ច្រឡំ និងខូចមុខមាត់ប្រទេសថែមទៀតផង៕ មនោរៀ






