ខេត្តព្រះសីហនុ ៖ សកម្មភាពស្ត្រីម្នាក់ដែលចាក់សំរាមបង្ហូរលើផ្លូវតាមទឹកភ្លៀង និងត្រូវបានគេថតបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុក នារសៀលថ្ងៃអង្គារ៍ ទី២៩ ខែឧសភានេះ ត្រូវបានមន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងព្រះសីហនុ យកមកអប់រំណែនាំនៅសាលាក្រុងនាវេលាម៉ោង ៩:០០នាទីយប់ ថ្ងៃដដែលនេះ ដោយស្ត្រីរូបនោះ បានទទួលស្គាល់កំហុស ហើយសូមទោសជាសាធារណៈ និងចុះកិច្ចសន្យាឈប់ប្រព្រឹត្តនូវទង្វើបែបនេះទៀត។
សូមបញ្ជាក់ថា ស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាក់សំរាមលើផ្លូវសាធារណៈ ឱ្យហូរទៅតាមទឹកភ្លៀងនោះ មានឈ្មោះ ដា រ៉ែន អាយុ ២៩ឆ្នាំ គឺមានទីលំនៅស្ថិតក្រោយផ្សាមាន់ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
#មន្ទីរបរិស្ថានខេត្តព្រះសីហនុ








