ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ត្រូវបានជ្រើសរើសជាទីសំចតទី១ សម្រាប់ដំណើរការត្រួតពិនិត្យសុខភាពជូនបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលមានដល់ជាង ៦០០នាក់។
គួរបញ្ជាក់ថា ដើម្បីបង្ការការរាលដាល នៃជំងឺកូវីដ១៩ ប្រទេសកម្ពុជា និងថៃ សម្រេចរួមគ្នា បិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមទាំងច្រកតំបន់ និងច្រករបៀងផ្សេងទៀត។
បើតាមរបាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ម្សិលមិញ មានពលរដ្ឋខ្មែរ ជាង ១ម៉ឺនាក់ បានគ្នាសម្រុកចេញពីថៃ ចូលមកកម្ពុជាវិញ៕





