ធនាគារកណ្តាលអឺរ៉ុប (ECB) បាននិយាយ នៅក្នុងរបាយការណ៍មួយថា ភាពងាយរងគ្រោះនៃស្ថិរភាពហិរញ្ញវត្ថុនៅតែកើនឡើងនៅក្នុងតំបន់អឺរ៉ូ។
អនុប្រធាន ECB លោក Luis de Guindos បាននិយាយថា “ទស្សនវិស័យសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ មានភាពមិនច្បាស់លាស់ម៉ាក្រូហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយដែលកើនឡើង រួមជាមួយនឹងការកើនឡើងនៃភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្ម” ។
ធនាគារកណ្តាលបានព្រមានថា ទីផ្សារភាគហ៊ុន និងឥណទានសាជីវកម្ម និងទីផ្សារភាគហ៊ុនអាចប្រឈមនឹងការប្រែប្រួលដោយសារតែភាពងាយរងគ្រោះ ហើយស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារអាចបង្កើនភាពតានតឹងទីផ្សារ។
ECB បានអំពាវនាវឱ្យអាជ្ញាធរក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូរក្សាការប្រុងប្រយ័ត្នដោយរក្សានូវតម្រូវការបណ្ដោះអាសន្នមូលធនដែលមានស្រាប់ និងធានាបាននូវស្តង់ដារផ្តល់ប្រាក់កម្ចីល្អ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






