ខេត្ដកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួន និងបក្សពួក២នាក់ទៀត បានកំពុងតែរត់គេចខ្លួនចោលស្រុក ខណៈដែលបុរសទាំង៣នាក់ខាងលើ បានធ្វើសកម្មភាពព្រួតវាយទៅលើបុរសម្នាក់ បណ្តាលអោយរងរបួសបែកក្បាលធ្ងន់ធ្ងរ ពេលដែលជិះម៉ូតូមកពីទិញឥវ៉ាន់បានពាក់កណ្តាលផ្លូវ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨យប់ ថ្ងៃទី០២ ខែសីហា ឆ្នំ២០១៨ នៅក្នុងភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថា មានករណីហិង្សាដោយ ចេតនាមួយកើតឡើង នៅចំណុចមុខផ្ទះ របស់ឈ្មោះ យ៉ាវ ផេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង។ នគរបាលបន្តថា ករណីនេះបង្ករឡើងដោយឈ្មោះ យ៉ាវ ផេង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងបក្សពួក 03នាក់ទៀត ដែលមានឈ្មោះ ដូចខាងក្រោម៖
1/ឈ្មោះ ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ កសិករ រស់នៅភូមិត្រពាំងផ្លុងឃុំ ដំណាក់រាំង
2/ឈ្មោះ សាក់ ភេទប្រុស អាយុ៤០ឆ្នាំ កសិករ រស់នៅភូមិពីងពង់ ឃុំដំណាក់រាំង
3/ឈ្មោះ អ៊ួង ភេទប្រុស អាយុ៣៨ឆ្នាំ កសិក ររស់នៅភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បានធ្វើសកម្មភាពយកវត្ថុរឹង វាយទៅលើជនរងគ្រោះឈ្មោះ សុខ ធីវង្ស ភេទប្រុស អាយុ៣៧ឆ្នាំ រស់ភូមិឃុំកើតហេតុខាងលើ បណ្ដាលអោយរងរបួសចំក្បាលជាទម្ងន់ (បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ)។ នគរបាលនិយាយថា មូលហេតុនោះគឺ ជនរងគ្រោះជិះម៉ូតូទៅទិញបារីនៅផ្ទះរបស់ឈ្មោះ វន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ ក្រោយពីទិញបារីរួចក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលត្រឡប់មកវិញ ដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពព្រួតវាយទៅលើបុរសរងគ្រោះតែម្ដង។
បច្ចុប្បន្នកម្លាំងអធិការដ្ឋានបានឃាត់ ជនសង្ស័យម្នាក់ឈ្មោះ យ៉ាវ ផេង យកមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្សពួកដែលរត់គេចខ្លួន កំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ អ៊ុ ណូន








