
ខេត្តព្រះសីហនុ ៖ នៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានរៀបចំធ្វើសន្និសិទព័ត៏មាន បង្ហាញមុខជនសង្ស័យ ជាជនជាតិចិនចំនួន០៧នាក់ ដែលប្រកបមុខរបរផ្លូវភេទឆ្លងដែន មុននឹងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។
លោកវរ:សេនីយ៍ឯក ស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាដោយអនុវត្តន៍ទៅតាមបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៍ដូចជាបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក យន្ត មីន អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត ដែលកន្លងមកលោកអភិបាលខេត្ត បានមានប្រសាសន៍ ដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ថាមិនបណ្តែតបណ្តោយ ឲ្យជនជាតិបរទេសទាំងឡាយណាមកធ្វើជាស្តេចត្រាញ់ ល្មើសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងជាដាច់ខាត។
ជាក់ស្តែង នៅវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឆ្មក់ចុះបង្ក្រាបទីតាំងហាងម៉ាស្សាជនជាតិចិន ដែលបង្កប់បទល្មើស ប្រព្រឹត្តិសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់) មួយករណី នៅចំណុច ហាងម៉ាស្សាមួយកន្លែងយីហោ (ប៉ាយជីងហាន់កុង) ស្ថិតនៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ២៩នាក់ (បុរស ១៥នាក់, នារី ១៤នាក់)។ ឯកឧត្តមឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនខាងលើ នគរបាលជំនាញបានធ្វើការសាកសួរបំភ្លឺឲ្យដឹងថា មាននារីចំនួនទាំងអស់១៤នាក់ ប្រកបមុខរបរផ្លូវភេទ។ ភ្ញៀវដែលមករកសេវាកម្មផ្លូវភេទនេះ មានចំនួន០៨នាក់។ អ្នកដែលពាក់ព័ន្ធ ប្រព្រឹត្តិបទល្មើសសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់) មានចំនួន ០៧នាក់រួមមាន
១-ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៤៧៤៧៩៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ថៅកែ)
២-ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៣៨៥៨៥៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកគិតលុយ)
៣-ឈ្មោះ XU FEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៥៨៥៨២៧៣ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកគ្រប់គ្រងនារីនៅជាន់លើ)
៤-ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៨៩១៣២៧១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកបើកឡានជូនភ្ញៀវ)
៥-ឈ្មោះ CHEN GANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកទិញឥវ៉ាន់)
៦-ឈ្មោះ ZHANG BING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ G៥៩៣៨៧៥១៩ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកចែកខិតប័ណ្ណ)
៧-ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៦៦៧០០៥៨ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកចែកខិតប័ណ្ណ)
វត្ថុតាងចាប់ដកហូតយកបានរួមមាន ស្រោមអនាម័យប្រើប្រាស់រួច និងស្រោមអនាម័យមិនទាន់ប្រើប្រាស់ មួយចំនួនធំ។ នាមប័ណ្ណហាងម៉ាស្សា ១០ប្រអប់ វិកាយប័ត្រ ឧបករណ៍ជំនួយក្នុងការរួមភេទ (បាល់ខ្យល់, ជើងទ្រធំ, ជើងទ្រតូច) ទូរស័ព្ទដៃ ១៣គ្រឿង និងវត្ថុមួយចំនួនទៀត ដែលពាក់ព័ន្ធនិងអាជីកម្មផ្លូវភេទនេះ។
លោកវរ:សេនីយ៍ឯក ស៊ុត សំអុន បានបញ្ជាក់ឲ្យដឹងថា ចំពោះជនសង្ស័យទាំង ០៧នាក់ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ ដោយឡែកស្ត្រីជនជាតិចិន ដែលប្រកបរបរផ្លូវភេទចំនួន១៤នាក់ ដែលបានឃាត់ខ្លួន សមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុ និងអប់រំដោះលែងហើយទៅវិញ។
លោកនាយការិយាល័យខាងលើបានបញ្ជាក់ថា នេះជាលើកទី០២ហើយ ដែលសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីជួញដូរផ្លូវភេទឆ្លងដែន ជ្រកក្រោមស្លាកម៉ាស្សាជនជាតិចិន នៅខេត្តព្រះសីហនុ៕