ខេត្តព្រះសីហនុ ៖ អនុប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៏នៃទីបញ្ជ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ចុះបំពេញកាត្តព្វកិច្ច តាមបទបញ្ជា របស់គណ:បញ្ជាការឯកភាពខេត្ត ក៍ដូចជាចុះអនុវត្តទៅតាម បទបញ្ជារបស់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទាក់ទងទៅនិងពាក្យបណ្តឹងរបស់លោក អនុសេនីយ៍ឯក ញា វិសិទ្ទ ដែលជាជនរងគ្រោះ អំពីបទល្មើស ព្រហ្មទណ្ឌ ដែលបានកើតឡើងនៅចំណុចពយម៉ាចូវ ក្នុងភូមិគគីរ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាពេលកន្លងមក។
តាមការរៀបរាប់របស់លោកអនុសេនីយ៍ឯក ញា វិសិទ្ធ បានរៀបរាប់ទាំង ឈឺចុកចាប់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋជាកម្មករ ចាំចំការនៅចំណុចខាងលើនេះថាមានករណីជម្លោះកើតឡើងរវាងកម្មករចាំចំការ និងកម្មករ ចាំចំការឲ្យឈ្មោះមឿង ស្រីទូច ដែលកន្លងមកបានអះអាងថា ជាក្មួយបង្កើតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្មកររបស់ខ្លួនប្រើហឹង្សាដុតបំផ្លាញម៉ូតូកម្មករចាំចំការភាគីម្ខាងទៀត។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងនិងទទួលបានបទបញ្ជារបស់ប្រធានគណ:បញ្ជាការ ឯកភាពខេត្ត និងបទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុនៅវេលាម៉ោងប្រមាណជិត១១ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ កម្លាំងកងរាជអាវុធហត្ថមន្ទីរស្រាវជ្រាវយុត្តិធម៏បានចុះដល់កន្លែងកើត ហេតុនិងទីតាំងដីចំការអ្នកស្រី មឿង ស្រីទូច ក្នុងគោលបំណងពិនិត្យ និងអញ្ជើញអ្នកស្រី មឿង ស្រីទូច និងបក្សពួកមកសួរនាំ ដើម្បីកសាងសំណុំរឿងទៅតាម និតិវិធី។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថទៅដល់ភ្លាម មឿង ស្រីទូច បានលើកទូរស័ព្ទតេឆ្វែងឆ្វាត់ទំនងជារកការជួយអន្តរាគមន៍ ពេលនោះលោក ញា វិសិទ្ធបានអញ្ជើញ មឿងស្រីទូច និងបក្សពួកដែលគេអះអាងថាជាអង្គរក្សឲ្យបើករថយន្តម៉ាកឡិចស៊ីស៥៧០មកកាន់ទីបញ្ជាការដើម្បីបានសួរនាំទៅតាមនិតិវិធី។
លោកបន្តបន្ថែមទៀតថា លោកក៍ឡើងជិះរថយន្តជាមួយ៥៧០ជាមួយ មឿង ស្រីទូច បន្ទាប់ពីលោកឡើងជិះនៅក្នុងរថយន្ត ខាងលើ មឿង ស្រីទូច ឡើងទៅកាន់ចង្កូតបើកបរនិងបាន ប្តូរឲ្យអង្គរក្សរបស់គេមកអង្គុយជិតលោកវិញ ហាក់បីដូច ជាមាន គម្រោងផែនការ ក្នុងការធ្វើសកម្មភាពអ្វីមួយ។ប៉ុន្តែលោក ញា វិសិទ្ធយល់ ឃើញថា យើងមានកម្លាំងនៅក្នុងរថយន្តស៊ីរ៉ែន បើកតាមពីក្រោយផងដែរទំនងជាមិនមានរឿងអ្វីកើតឡើងបានទេ មិនដូចការគឹតទុកជាមុនឯណា គ្រាន់តែឡើងជិះអង្គុយ នៅក្នុងរថយន្តភ្លាម មឿង ស្រីទូច និងអង្គរក្សបានបញ្ជាឲ្យលោកបិទទូរស័ព្ទមិនឲ្យធ្វើការទាក់ទង មិនខុសពីក្លាយខ្លួន ពីសមត្ថកិច្ច មកជាចំណាប់ ខ្មាំងវិញ។ ហើយពួកគេបានបើករថយន្តក្នុងល្បឿនលឿនដូចហោះសំដៅទៅភ្នំពេញធ្វើឲ្យ រថយន្តកម្លាំងសមត្ថកិច្ចតាមមិនទាន់។ឃើញទិដ្ឋភាពមិនអំណោយផល លោកក៍បានសម្រេចចិត្តបើកទ្វាររថយន្ត រួចលោតចុះទាំងបង្ខំទៅខាងឆ្វេងដៃបណ្តាលឲ្យរងរបួសដាច់រយ៉ាស់ស្លឹកត្រចៀកខាងស្តាំស្ទើរបាត់ទាំងស្រុងនិងមានស្នាមជាំ ឈឺចុកចាប់ពេញខ្លួនប្រាណ។
បន្ទាប់មក រថយន្តកម្លាំងសមត្ថកិច្ចដែលបើកបរប្រដេញតាមក្រោយបានដឹករូបលោក មកកាន់គ្លីនិកមិត្តភាព ឃ្លាំងលើ ដើម្បីសង្គ្រោះ។ ដោយឡែក មឿង ស្រីទូច និងអង្គរក្សនៅក្នុងរថយន្តចំនួន០២នាក់ទៀត បានបើករថយន្តគេច ខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយហេតុការណ៍កើតឡើងក៍មានវត្តមានលោក យន្ត មីន អភិបាលខេត្ត ចុះសួរសុខទុក្ខ និងពិនិត្យមុខរបួសដល់គ្លីនិកផងដែរជាការយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំប្រធានគណ:បញ្ជាការ ឯកភាពខេត្ត។
តាមការលើកឡើងរបស់អ្នកច្បាប់បានឲ្យដឹងថាសកម្មភាពរបស់ មឿង ស្រីទូច និងបក្សពួកអង្គរក្សគឺជាសកម្មភាពប៉ុនប៉ង ធ្វើឃាត គឹតទុកជាមុនមកលើមន្ត្រីកងរាជអាវុធហត្ថ។
ពាក់ព័ន្ធក្នុងរឿងនេះដែរ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ លោកឧត្ដមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរបស់លោកកំពុងតាមចាប់ខ្លួនស្ត្រីជើងខ្លាំង ចិត្តឃោឃៅ ឈ្មោះ មឿង ស្រីទូច ដែលកំពុងរត់គេចខ្លួន បន្ទាប់ពីគាត់និងបក្ខពួក ប៉ុនប៉ងសម្លាប់នាយអាវុធហត្ថ ខេត្តព្រះសីហនុម្នាក់ពេលចុះបំពេញភារកិច្ចមិនបានសម្រេច ។
ស្រ្តី ឈ្មោះមឿង ស្រីទូចត្រូវបានពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានខ្សិបប្រាប់ថា កំពុងសំងំលាក់ខ្លួន នៅផ្ទៈអ្នកធំ មានអំណាចម្នាក់ក្នុងទីក្រុងភ្នំពេញ និងកំពុងសុំការជួយអន្តរាគមន៍ទៅថ្នាក់ដឹកនាំទៀតផង។ ទោះជាយ៉ាងនេះក្តី ពលរដ្ឋក្នុងខេត្តកំពុងរង់ចាំអ៊ុតមើលសំណុំរឿងមឿង ស្រីទូច នេះតើ! អាចប្រឈមមុខនិងផ្លូវច្បាប់បានដែឬអត់?
ប្រសិនបើសំណុំរឿងមួយនេះ បែជាគ្មានចំណាត់ការតាមច្បាប់បានទេគឺចប់។
សាក្សីជាពលរដ្ឋដែលដឹងរឿងនេះបាននិយាយថា ស្ត្រីឈ្មោះ មឿង ស្រីទូច នេះមិនធ្លាប់់ឮ មានឈ្មោះបោះសម្លេងក្នុង ខេត្តព្រះសីហនុនោះទេ ទើបតំណាក់កាលហាងឆេងដីធ្លីក្នុងខេត្តនេះបានផ្ទុះឡើង ស្រាប់តែមានឈ្មោះនេះចេញមុខមក រួមនិងបក្ខពួកមួយចំនួនទៀតមកកាងដីធ្លីនេះតែម្តង។
ប្រភពដដែលនោះបានបន្តរថា បើគិតពីបទល្មើស ស្ត្រី មឿង ស្រីទូច មានបទល្មើសពីរធំៗជាបទល្មើសព្រហ្មទណ្ឌ័
ទី១/ បញ្ជារឲ្យកូនចៅ អ្នកចាំដី ដុតម៉ូតូ គូរភាគីជម្លោះដីធ្លី
ទី២/ ប៉ងធ្វើឃាត្តមន្ត្រីកងរាជអាវុធហត្ថ ដែលជាអ្នកអនុវត្តន៍ច្បាប់ទៀត ផង៕
ប្រភពរូបភាពពីបណ្តាញសង្គម










