
លទ្ធផលបឋមបានបង្ហាញថា លោកស្រី ណាតាសា ភឺក មូសា បានឈ្នះការបោះឆ្នោតប្រធានាធិបតីប្រទេសស្លូវេនីជុំទីពីរ កាលពីថ្ងៃអាទិត្យ ដែលនឹងក្លាយជាប្រមុខរដ្ឋជាស្ត្រីដំបូងរបស់ខ្លួន។
លោកស្រី បានឈ្នះប្រហែល៥៤ភាគរយ នៃសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត ខណៈដែលគូប្រជែងរបស់នាងទទួលបានតែជាង ៤៦ភាគរយ។
លោកស្រី ភឺក មូសា នឹងចូលកាន់តំណែងនៅថ្ងៃទី ២៣ ខែធ្នូ នៅពេលដែលអាណត្តិទីពីររបស់ប្រធានាធិបតីដែលកំពុងកាន់អំណាចផុតកំណត់។ លោកស្រីបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីទទួលបានជ័យជម្នះថា លោកស្រី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាប្រធានាធិបតីពិតប្រាកដសម្រាប់ទាំងអស់គ្នា ដើម្បីធ្វើការសម្រាប់សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន និងរដ្ឋធម្មនុញ្ញផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង