ប៉ូលិសហុងកុង កំពុងស៊ើបអង្កេតការចោទប្រកាន់ ពីការក្លែងបន្លំប្រឆាំងនឹងវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូ JPEX បន្ទាប់ពីអ្នកវិនិយោគបានត្អូញត្អែរអំពីការខាតបង់ចំនួន ១.៣ពាន់លានដុល្លារហុងកុង។ មនុស្ស១១នាក់ រួមទាំងអ្នកមានឥទ្ធិពលដ៏ពេញនិយមផងដែរ ត្រូវបានចាប់ខ្លួននៅសប្តាហ៍នេះ បន្ទាប់ពីពាក្យបណ្តឹងដែលដាក់ដោយមនុស្សចំនួន២ពាន់នាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ករណីនេះអាចជាករណីក្លែងបន្លំដ៏ធំបំផុតមួយរបស់ហុងកុង។
វាក៏ជាការសាកល្បងបទបញ្ញត្តិហិរញ្ញវត្ថុថ្មី នៅពេលដែលហុងកុងដាក់ខ្លួនជាមជ្ឈមណ្ឌលសកលសម្រាប់ទ្រព្យសកម្មនិម្មិត៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






