ទូរទស្សន៏ NDTV បានរាយការណ៍កាលពីថ្ងៃពុធថា រថយន្តក្រុងដឹកមនុស្ស ៥០ នាក់បានធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយក្នុងសង្កាត់ ផរី ហ្កាវ៉ាល (Pauri Garhwal) នៃរដ្ឋ អ៊ូតារ៉ាខាន់ (Uttarakhand) ភាគខាងជើង ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ២៥នាក់។
ប៉ូលិស និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ (SDRF) បានជួយសង្គ្រោះមនុស្ស២១ នាក់នៅយប់ថ្ងៃអង្គារ ដែលក្នុងនោះអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






