ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ អំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋ គឺឃេីញគ្រាប់នៅកន្លែងណាដាក់ស្លាកសញ្ញាបង្ការកន្លែងនោះ ចៀសវាងលេីកដាក់ចងព្យួរបែបនេះ វាគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃផងដែរ។
ឯ.ឧ បញ្ជាក់ថា សម័យសង្គ្រាមច្នៃធ្វេីជាគ្រាប់មីនអន្ទាក់ដាក់លេីចុងឈេី នៅពេលដេីរទាក់ខែ្សគ្រាប់ក៏របូតធ្លាក់មកបុកនឹងដុំថ្ម (យកដុំថ្មដាក់ឱ្យចំពីក្រោម) រួចផ្ទុះឡេីងសម្លាប់សត្រូវរបស់ខ្លួន។ មិនត្រឹមតែពូកែដាក់អន្ទាក់សត្វព្រៃប៉ុណ្ណោះ ទេ សង្គ្រាមទ័ពព្រៃ ពូកែដាក់មីនអន្ទាក់មនុស្សទៀត។
តែក្នុងសម័យសន្តិភាព អ្នកដែលបានចងគ្រាប់នេះ បានប្រាប់ថា ចងព្យួរអញ្ចឹងងាយស្រួលមេីលឃេីញគឺមិនពិបាករកទេ ហេីយបង្ការក្មេងៗលេង ៕
វណ្ណា






