បើតាម facebook page ផ្លូវការរបស់ឯកឧត្តម ហេងរតនាអគ្គនាយកស៊ីម៉ាក់ឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង!
គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ។
នេះជាគំនិតដ៏គ្រោះថ្នាក់បំផុតនេះ។
ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង។
ឯកឧត្តមបញ្ជាក់ថា ករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះឬគ្មានក្មេងៗលេងវា ព្រោះវាងាយផ្ទុះណាស់។
អគ្គនាយកស៊ីម៉ាក់សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន ដោយឃេីញអ្នកណាម្នាក់ប្រេីប្រាស់ ឬរក្សាទុកគ្រាប់មីន ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន ឬកងកំលាំងនគរបាល ឬកំលាំងសុីម៉ាក់ជាបន្ទាន់៕






